(ភ្នំពេញ)៖ ចាប់តាំងពីប្រទេសកម្ពុជាបានប្រកាសអំពីករណីទី១ នៃឆ្លងវីរុសកូវីដ-១៩ ក្នុងខែមករា ឆ្នាំ២០២០មក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន អនុវត្តតាមការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីអំពីការចូលរួមបង្កាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអំពាវដ៏ខ្ពង់ខ្ពស់ម្តងហើយម្តងទៀតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដោយបានចាត់វិធានការការពារយ៉ាងហ្មត់ចត់ នៅក្នុងទីបញ្ជាការរាជធានី ក៏ដូចជាតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ទាំងពេលចេញ និងចូលក្នុងអង្គភាព ត្រូវពាក់ម៉ាស លាងដៃដោយសាប៊ូ បាញ់ថ្នាំសម្លាប់មេរោគទាំងមនុស្ស ទាំងយានយន្ត ក៏ដូចជាសម្ភារប្រើប្រាស់វាស់ស្ទង់កម្ដៅជាប្រចាំ៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖