(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «សូមជំរាបបន្ទាន់ដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកសំណាកលើកទី១ ឲ្យមកយកសំណាកនៅថ្ងៃស្អែក នៅក្រសួងមហាផ្ទៃទាំង១៥៤៤នាក់ បូកនឹងអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់»។
ដោយឡែកក្រសួងសុខាភិបាល បានកំណត់ទីតាំង៥កន្លែងសម្រាប់ធ្វើតេស្តយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល «ព្រឹត្តិការណ៍ ២៨វិច្ឆិកា» នៅអង្គារ៍ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដូចមានតារាងខាងក្រោម៖