(ភ្នំពេញ)៖ គ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន បានបរិច្ចាគថវិកាសរុប៣ម៉ឺនដុល្លា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងនោះរួមមាន៖

*ទី១៖ ឧបាសិកា វ៉ិច ហុង និងបុត្រាបុត្រី ចំនួន១ម៉ឺនដុល្លារ
*ទី២៖ លោកជំទាវ អាន្នី សុខ អាន និងបុត្រាបុត្រី ចំនួន១ម៉ឺនដុល្លារ
*ទី៣៖ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចំនួន៥ពាន់ដុល្លារ
*ទី៤៖ លោកស្រី សុខ សុផា និងបុត្រាបុត្រី ព្រមទាំងចៅប្រុសស្រី ចំនួន៥ពាន់ដុល្លារ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕