(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហោះតួលេខនៃចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញផលិតផលកសិកម្មក្រៅពីស្រូវថា ទទួលបានចំណូលប្រមាណ២.១៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផលិតផលកសិកម្ម ក្រៅពីស្រូវដែលបានសម្រេច ក្នុងឆ្នាំ២០២០ រួមមានដំឡូងមីចំនួន ៧ ២០៣ ១២៨ តោន, ស្វាយចន្ទី ចំនួន ២៣០ ៩៨១ តោន, ស្វាយស្រស់ចំនួន ៩៤៧ ៦២៨ តោន, ចេកអំបូងលឿង មានចំនួន ៣៣៣ ១៤៣ តោន, មៀនប៉ៃលិន (តាង៉ែន) ចំនួន ១០២ ២៨០ តោន, ម្រេចចំនួន ៥ ០៧៩ តោន និងដំណាំផ្សេងទៀត ចំនួន ៥៥៥ ៧០៦ តោន។

ដោយឡែកសម្រាប់បរិមាណផលិតផលកសិកម្មដែលទទួលបាននៅឆ្នាំ២០២០រួមមាន៖
* ដំឡូងមីទទួលបរិមាណចំនួន ១២ ០៤១ ៨១២ តោន គិតជាទឹកប្រាក់១ ១០៨ ៣១៥ ៨៨១ ដុល្លារអាមេរិក
* ស្វាយចន្ទី បរិមាណផល ចំនួន ២៤២ ៣២៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារអាមេរិក
* ស្វាយបរិមាណផល ចំនួន ១ ៧៤៨ ៦៤២ តោន គិតជាទឹកប្រាក់មានចំនួន ៥៧១ ៨៦២ ៩៦៤ ដុល្លារអាមេរិក
* ចេកអំបូងលឿង បរិមាណផល ចំនួន ៤៧៨ ៣៥០ តោន គិតជាទឹកប្រាក់មានចំនួន ៤៣៤ ៣៥៣ ៦៦៣ ដុល្លារអាមេរិក
* មៀនប៉ៃលិន (តាង៉ែន) បរិមាណផល ចំនួន ១៩៦ ៧១២ តោន គិតជាទឹកប្រាក់មានចំនួន ១៥៥ ៨១៦ ៧៧៦ ដុល្លារអាមេរិក
* ម្រេចបរិមាណផល ចំនួន ១៨ ២៤២ តោន គិតជាទឹកប្រាក់មានចំនួន ៤២ ៥០៨ ២៣២ ដុល្លារអាមេរិក
* ដំណាំផ្សេងទៀត បរិមាណផលសរុប ចំនួន ៣ ៧៥០ ៧៤៤ តោន គិតជាចំនួន ១ ៦៩៦ ២៨៣ ២៥៣ ដុល្លារអាមេរិក។

បើសរុបតម្លៃផលិតផលសរុប និងការនាំចេញនៃផលិតផលកសិកម្ម ក្រៅពីស្រូវ និងអង្ករ ១៨ ៤៧២ ៨២៥ តោន គិតជាទឹកប្រាក់ចំនួនជាង ៤.៤៩ ពាន់លាន ដុល្លារអាមេរិក៕