(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំសម្រាប់ការដាក់ឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា សមាសភាពគណៈកម្មការរៀបចំសម្រាប់ការដាក់ឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប មានចំនួន ៨រូប ដែលមានលោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប្រធាន៕

សូមអានសេចក្តីសម្រេចខាងក្រោម៖