(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបចម្រើនជន្មាយុ៧០ឈានចូល៧១ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

សារលិខិតនេះ សម្តេចចៅហ្វាវាំង បញ្ជាក់ថា៖ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចក្រឡាហោម តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុង ព្រះបរមរាជវាំង ខ្ញុំមានសេចក្ដីរីករាយឥតឧបមា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះអង្គព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សូមបានប្រកបនូវសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយ គ្រប់ទិសទី និងសូមសម្រេចបាននូវជោគជ័យថ្មីៗទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសេចក្ដីសុខ និងសេចក្ដីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

នៅក្នុងឱកាសនេះដែរ សម្តេចក៏បានជូនពរជ័យសិរីសួស្ដី ជ័យមង្គល ជូនលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាលិខិតសម្តេចចៅហ្វាវាំង៖