(បាត់ដំបង)៖ ដោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ លោក ងួន រតនៈ អភិបាល
ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីចំណុះអោយខេត្តចុះទៅកាន់បណ្ដាស្រុកនៅជាប់ព្រំដែនទាំង៣ គឺស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ដើម្បីដឹក
នាំកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងការកើនឡើងជំងឺកូវីដ-១៩ ចេញពីពលករដែលធ្វើដំណើរមកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័កនៅទីតាំងដែល
រាជរដ្ឋាភិបាលបានរៀបចំឡើងនៅក្នុងស្រុកកំរៀង។

ការចុះទៅកាន់តំបន់ព្រំដែនបើកកិច្ចប្រជុំបន្ទាន់នេះ ក្នុងគោលលបំណងស្តាប់សភាពការណ៍ បញ្ហាប្រឈម និងការដោះស្រាយរបស់រដ្ឋបាលស្រុក និង
សមត្ថកិច្ចនៅតាមព្រំដែនព្រមទាំងមានវិធានការពង្រឹងការគ្រប់គ្រងពលករឱ្យកាន់តែមុឺងម៉ាត់ម៉ត់ចត់ និងរៀបចំគោលការណ៍ថ្មីៗ អំពីវិធានការពារនៅ
ក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាលស្រុកនៃតំបន់ព្រំដែន ។ក្នុងនោះ លោក ងួន រតនៈ បានណែនាំដល់រដ្ឋបាលស្រុកត្រូវរៀបចំបន្ទប់ទឹកបន្ថែម និងរៀបចំ
ផ្លូវឱ្យពួកគាត់សម្រាប់ប្រើប្រាស់ដើម្បីជៀសវៀងការប្រើប្រាស់ជាមួយពលករផ្សេងទៀត និងបន្ថែមកម្លាំងយាមកាមឱ្យបានច្បាស់លាស់នៅតាមបន្ទាត់
ព្រំដែនកុំអោយមានការថ្លោះធ្លោយ និងបន្តដាក់កម្លាំងឆែករថយន្តតាក់ស៊ីនៅតាមដងបន្ថែមជៀសវៀងកុំឱ្យពួកគាត់គេចពីការធ្វើចត្តាឡីស័ក ហើយ
ធ្វើដំណើរទៅដល់មូលដ្ឋានរស់នៅរបស់ពួកគាត់ផ្សេងៗផងដែរ។