(ភ្នំពេញ )៖ សាកលវិទ្យាល័យកម្ពុជា នៅរសៀល ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សា លើកទី១៦ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ និងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឥស្សរជន៣រូប។
ឥស្សរជនដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយសរួមមាន៖
១៖ លោក នាយឧត្តមសេនីយ៍ យន្ត មីន
រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងជាអតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផែ្នកវិទ្យាសាស្ត្រនយោបាយ
២៖ ឧត្តមសេនីយ៍ឯក ភោគ ចន្ថា
ទីប្រឹក្សាផ្ទាល់សម្តេចតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រី(ឋានៈស្មើរដ្ឋលេខាធិការ) នាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស អនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការ ការពារសន្តិសុខគោលដៅទីស្តីការនាយករដ្ឋមន្ត្រី និងទីស្តីការគណៈរដ្ឋមន្ត្រី ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផែ្នកវិទ្យាសាស្ត្រនយោបាយ
៣. លោកបណ្ឌិត ហាន ហ្វាងម៉ីង
ប្រធានមូលនិធិ និងជាអ្នកឧបត្ថម្ភធំនៃវិទ្យាស្ថាន Charhar, សមាជិក គណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន, អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃ គណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន, នាយក នាយកប្រតិបត្តិ និងជាអនុប្រធានក្រុមហ៊ុន ធីស៊ីអិល គ្រុប ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផែ្នកការទូត។
ដោយឡែកនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្ររួមមាន៖ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ សាកលវិទ្យាល័យកម្ពុជា បានរៀបចំការប្រឡងបញ្ចប់ការសិក្សាដល់និស្សិតតាមកម្រិតសិក្សានីមួយៗ និងមានចំនួននិស្សិតជាប់ជាស្ថាពរសរុប ចំនួន ៣៧៦ នាក់ ក្នុងនោះនារីមានចំនួន ២២៣ នាក់ ដែលបានបែងចែកកម្រិតសិក្សាដូចជាៈ ថ្នាក់បណ្ឌិត ចំនួន ១នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួនសរុប ២៩ នាក់ (ស្រ្តី ១០នាក់) នាក់ ថ្នាក់បរិញ្ញាបត្រមានចំនួនសរុប ៣៣៨ នាក់ (ស្រ្តី ២២១នាក់) និងបរិញ្ញាបត្ររងមានចំនួនសុរប ៨ នាក់(ស្រ្តី ២នាក់)៕