(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញដឹកនាំក្រុមអ្នកម្តាយមនុស្សធម៌ ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនសិស្សពិការភ្នែកចំនួន២២នាក់ និងសិស្ស គថ្លង់ ចំនួន៦៣នាក់ នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបង ក្នុងខេត្តបាត់ដំបង។
អមដំណើរលោកជំទាវ ញ៉ែម សាខន សខេង នាឱកាសនោះ រួមមាន៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញាជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមអ្នកម្តាយមនុស្សធម៌ បានផ្តល់នូវអង្ករ ចំនួន២តោន ថវិកា ចំនួន ៦ ១០០ ០០០រៀល ត្រីខកំប៉ុង ចំនួន ៥កេសធំ ស្មើនឹង ៥០០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ និងសម្ភារៈក្មេងលេងមួយចំនួនធំ ជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ ក្នុងវិទ្យាល័យអប់រំពិសេស បាត់ដំបង ដើម្បីចូលរួមសម្រាលបន្ទុកប្រចាំថ្ងៃ៕