(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០ ដោយផ្អែកលើការគណនាមធ្យមភាគអត្រាការប្រាក់ឲ្យខ្ចី ប្រចាំឆ្នាំ របស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុកចំនួន ៨ ដូចខាងក្រោម៖

* ៨.៩២ភាគរយ ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
* ៨.៤៨ភាគរយ ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដូចខាងក្រោម៖