(អាមេរិក)៖ ក្រុមគ្រួសារចំណាប់ខ្មាំងនាង Kayla Mueller បានបង្ហាញសំបុត្រមួយច្បាប់ដែលផ្ញើមក នៅមុនពេលដែលនាងត្រូវបានសម្លាប់ដោយក្រុម ISIS។
នៅក្នុងសំបុត្រនោះបានបញ្ជាក់ថា នៅពេលដែលទទួលបានសំបុត្រនេះ គឺនាងកំពុងតែស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ ប៉ុន្តែមិនដឹងថា នាងអាចរួចជីវិត ឬត្រូវបានដោះលែងនៅពេលណានោះទេ គ្រាន់តែចង់ប្រាប់ថា នៅពេលនេះនាងសុខសប្បាយ ហើយនាងមិនខ្លាចការស្លាប់នោះទេ ព្រោះថាម្ដាយរបស់នាងតែងតែប្រាប់ថា គ្មាននរណាគេចផុតពីការស្លាប់ឡើយ ហើយព្រះជាម្ចាស់នេះតាមថែរក្សាជានិច្ច។ នាងបានបញ្ជាក់បន្ថែមថា មិនចាំបាច់ស្រក់ទឹកភ្នែកនោះទេ បើសិនជានាងស្លាប់ ព្រោះថាការមកដល់ចំណុចនេះគឺជាការសម្រេចចិត្តរបស់នាង។
គួរបញ្ជាក់ផងដែរថា នាងត្រូវបានសេតវិមានបញ្ជាក់ជាផ្លូវការថា ពិតជាបានស្លាប់មែន ប៉ុន្តែមិនមែនស្លាប់ឲ្យសារការវាយប្រហាររបស់ប្រទេសហ្ស៊កដានីនោះទេ ពោលគឺស្លាប់ដោយសារតែក្រុម ISIS ជាអ្នកសម្លាប់៕