(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ុន ថាន មេបញ្ជាការរងខណ្ឌ ដឹកនាំកម្លាំងចុះទៅសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី អ៊ឹម វិសាល ជាសមាជិកអាវុធហត្ខខណ្ឌទួលគោក ដែលប្រពន្ធរបស់លោក ទើបតែសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល), ទឹកសុទ្ធ០២កែស, ទឹកដោះគោឆៅចំនួន ០២ យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកផងដែរ៕