(សៀមរាប)៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ដែលជាអបអរសាទរថ្ងៃសិទ្ធិនារី! កញ្ញា អ៊ុ ដាលីយ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងជាប្រធានមជ្ឈមណ្ឌលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចុះផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀន ដល់អ្នកដែលកំពុងស្នាក់នៅព្យាបាលស្តានីតិសម្បទា ក្នុងមជ្ឈមណ្ឌលស្តានិតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៤០០នាក់ ជាពិសេសធ្វើសមាហរណកម្ម ស្ត្រីចំនួន ១២នាក់ និងបុរសចំនួន ៧១នាក់។
កញ្ញា បានបន្តថា ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: មិនទាន់ធូរស្រាល ក្នុងនាមជាប្រធានមជ្ឈមណ្ឌល កញ្ញាមានការព្រួយបារម្ភ ចំពោះអ្នកថ្មីចូលជាបន្តបន្ទាប់ បើអ្នកថ្មីមាន Covid19 គឺហានិភ័យខ្ពស់ក្នុងការឆ្លងដល់អ្នក ដែលទទួលសេវាព្យាបាលយូមកហើយ នៅក្នុងមណ្ឌលមណ្ឌលបណ្តោះអាសន្នខេត្តសៀមរាប។
ដូច្នេះក្នុងឱកាសនេះផងដែរ ក្នុងនាមកញ្ញា ជាប្រធានមជ្ឈមណ្ឌលស្តានិតិសម្បទា បានពិនិត្យឃើញថា អ្នកដែលកំពុងស្នាក់មានរហូតដល់ទៅ៤០០នាក់ ថ្ងៃទី៨ ខែមីនានេះ បានធ្វើសំណើរស្នើសុំធ្វើសមាហរណកម្ម និងឲ្យទៅទទួលសេវាព្យាបាលនៅតាមសហគមន៍បន្ថែមទៀត និងផ្តល់ថវិកាក្នុងម្នាក់ ៤ម៉ឺនរៀល សំរាប់ស្រ្តីទាំងអស់ ចំនួន១២នាក់ ត្រូវចំថ្ងៃសិទ្ធិនារីផងដែរ និងបុរសចំនួន ៧១នាក់។
ក្នុងឱកាសនេះដែរកញ្ញា បានផ្តាំផ្ញើ និងណែនាំ ដល់អ្នកទាំងអស់ឲ្យបានយល់ពីផលប៉ះពាល់ នៃគ្រឿងញៀន និងត្រូវចេះការពារនៅជំងឺឆ្លង Covid19 ផងដែរ រួមមាន៖
*ទី១៖ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន
*ទី២៖ គ្រឿងញៀនបំផ្លាញគ្រួសារអ្នក
*ទី៣៖ ត្រូវអនុវត្តឲ្យបាន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ»៕