(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានចេញលិខិតថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់នូវសារលិខិត ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្រាប់ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា។
នេះបើតាមលិខិតថ្លែងអំណរគុណ របស់លោកស្រី អ៉ឹង កន្ថាផាវី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កាយវិការដ៏ឧត្តុងឧត្តម របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យឃើញ នូវការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងមធ្យោបាយក្នុងការជំរុញ ការអនុវត្តគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រនៅកម្ពុជា សំដៅចូលរួមចំណែកពន្លឿន កិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់លោកស្រី អ៉ឹង កន្ថាផាវី៖