(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២១,២២៨,៣៧៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៦៨១,៩៣២នាក់ និងជាសះស្បើយឡើងវិញ ៩៧,៧៧៨,៧១៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,១៩២,២២៤នាក់ ស្លាប់ចំនួន ៥៤៩,៣៦៧នាក់ និងជាសះស្បើយចំនួន ២២,៣៤០,៣៨៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១១,៦០៩,៦០១នាក់ ស្លាប់ចំនួន ២៨២,៤០០នាក់ និងជាសះស្បើយ ១០,២០៤, ៥៤១នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១១, ៤៣៨,៤៦៤នាក់ ស្លាប់ ១៥៩,០៧៩នាក់ និងជាសះស្បើយ ១១,០៤៣,៣៧៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖