(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនា ខាងមុខនេះ (ចុចអាន)

២៖ ក្រសួងសុខាភិបាល បញ្ជាក់ជាផ្លូវការ អំពីករណីអ្នកស្លាប់ទី៣ ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ (ចុចអាន)

៤៖ ក្រសួងអប់រំ សម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស (ចុចអាន)

៥៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរ ប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនា (ចុចអាន)

៦៖ ប្រមុខរដ្ឋស្តីទី ចេញពីព្រះរាជក្រឹត្យដកគោរមងារ «ឧកញ៉ា» ពី ឌួង ឆាយ ក្រោយធ្លាយវីដេអូប្រើហិង្សាលើភរិយា (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសតាំងលោកស្រី ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈកម្ពុជាអាចទទួលបានវ៉ាក់សាំង ១.៥លានដូសទៀត (ចុចអាន)

៨៖ សភាកម្ពុជា សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅកម្ពុជា (ចុចអាន)

៩៖ ក្រសួងវប្បធម៌ ប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស (ចុចអាន)

១០៖ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យ អតីតសមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី (ចុចអាន)