(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលផ្សារទំនើបជីបម៉ុង «ណូរ៉ូម៉ល» ស្ថិតនៅតាមមហាវិថីព្រះនរោត្តម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក។
ការអំពាវនាវបែបនេះ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បានចូលទៅក្នុងផ្សារទំនើបខាងលើនេះ។ អ្នកដែលលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕