(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ អំពីករណីស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនានេះ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៤លាន ៧៩ម៉ឺននាក់ ស្លាប់ជាង ២លាន ៧៤ម៉ឺននាក់ និងជាសះស្បើយ ១០០លាន ៨២ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៥៥នាក់ ខណៈអ្នកជំងឺចំនួន២៣នាក់ជាសះស្បើយ

៤៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ ចូលក្នុងសមុទ្រជប៉ុន

៥៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤០៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៧៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)

៨៖ ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO ព្រោះតែតម្រូវការក្នុងស្រុកកើនឡើង

៩៖ អភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំពង្រឹងវិធានការសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមគោលដៅចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ

១០៖ អាមេរិករំពឹងថារបាយការណ៍ WHO អំពីប្រភពដើមកូវីដ-១៩ នឹងឈរលើមូលដ្ឋានវិទ្យាសាស្ត្រ, អាមេរិកចង់ឲ្យ WHO ត្រឡប់ទៅចិនម្តងទៀត

១១៖ សាលារាជធានីភ្នំពេញ បង្ហាញទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មនុស្សវ័យ៦០ឆ្នាំឡើង

១២៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយការស្ងប់ស្ងាត់អស់មួយថ្ងៃ»

១៣៖ បុគ្គលបង្ហោះសារប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងនគរបាលចាប់ខ្លួន

១៤៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៩៧នាក់

១៥៖ ហ្វ៊ុនស៊ិនប៉ិច ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ពាន់ដូសពីគណបក្សកុម្មុយនិស្តចិន

១៦៖ AstraZeneca កែតម្រូវឡើងវិញថាវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ ក្នុងការធ្វើតេស្ដនៅអាមេរិក

១៧៖ កម្ពុជាស្វាគមន៍ និងរំពឹងថា អ្នករាយការណ៍ពិសេសថ្មី នឹងស្រាវជ្រាវ វាយតម្លៃស្ថានភាពសិទ្ធិមនុស្សកម្ពុជា ប្រកបដោយវិជ្ជាជីវៈ

១៨៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «យើងនឹងមិនបង្ខំឲ្យសម្ព័ន្ធណាមួយនៅ NATO ធ្វើការជ្រើសរើសរវាងចិន និងអាមេរិកឡើយ»

១៩៖ រាជរដ្ឋាភិបាលចំណាយថវិកាជាង ២៩០លានដុល្លារ សម្រាប់បើកផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងកូវីដ១៩

២០៖ គុយបាគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនរបស់ខ្លួនឲ្យបានច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបជាង ១១លាននាក់ នៅត្រឹមខែសីហាខាងមុខ

២១៖ ពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សវ័យ ៦០ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់បានជិត ១ម៉ឺននាក់

២២៖ តៃវ៉ាន់ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលដែលអាចហោះបានចម្ងាយឆ្ងាយ

២៣៖ ហុងកុងប្រាប់ឲ្យរដ្ឋាភិបាលបរទេស ឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេស BNO របស់ចក្រភពអង់គ្លេស

២៤៖ លោកស្រី Merkel សម្រេចលុបចោលការរឹតបន្តឹងបន្ថែមលើវិធានការបិទខ្ទប់ប្រទេសនៅថ្ងៃឈប់សម្រាកបុណ្យ Easter វិញ ក្រោយប្រកាសបានមួយថ្ងៃ

២៥៖ បទវិភាគអន្តរជាតិ៖ ៦ឆ្នាំទៀត, ចិននឹងវាយយកកោះតៃវ៉ាន់ឬ?

២៦៖ បទវិភាគអន្តរជាតិ៖ នៅក្រោម «បង្គោលភ្លើងសិទ្ធិមនុស្ស» មានភាពងងឹត

- ព័ត៌មាន Fresh News Plus

១៖ JYP ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនតន្ត្រី Tencent របស់ចិន ដើម្បីពង្រីកឥទ្ធិពលសិល្បកររបស់ខ្លួនបន្ថែម

២៖ FIFA បន្ថែមទណ្ឌកម្មទៅលើលោក Blatter រហូតដល់ឆ្នាំ២០២៨ និងទឹកប្រាក់ ៧៨ម៉ឺនផោនទៀត

៣៖ ក្រុមជើងឯកបារាំង បានត្រឹមស្មើជាមួយ អ៊ុយក្រែន នៅថ្ងៃបើកឆាកជម្រុះ World Cup 2022

៤៖ ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent ក្នុងករណីដូចលោក Jack Ma

៥៖ កម្មវិធី «Oscars» ឆ្នាំនេះ នឹងបង្ករភាពលំបាកដល់អ្នកចូលរួម ខណៈកម្មវិធីត្រូវបានធ្វើឡើងដោយផ្ទាល់ ហើយកូវីដ-១៩ នៅតែជាបញ្ហាប្រឈម

៦៖ នាយចឺម និងក្រុមគ្រួសារ ជិតបានត្រឡប់ទៅផ្ទះវិញ ខណៈបច្ចុប្បន្នមានសុខភាពល្អធម្មតា និងកំពុងរង់ចាំលទ្ធផលតេស្តលើកទី២

៧៖ លោក Felix ចាត់ទុកការដឹកនាំក្រុមគោព្រៃកម្ពុជា ២ឆ្នាំ គឺជាកិត្តិយសដ៏អស្ចារ្យបំផុតមួយក្នុងជីវិតរបស់ខ្លួន

៨៖ អឺរ៉ូបត្រូវការប្រាក់ ៣៣៥ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតប្រព័ន្ធ 5G ដែលមានល្បឿនលឿនបំផុត

៩៖ កីឡដ្ឋាន Etihad របស់ក្លិប Man City គ្រោងបន្ថែមកៅអីមានរនាំងដែក ដើម្បីសុវត្ថិភាពអ្នកគាំទ្រ

 * សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com