(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពីអ្នកជំងឺម្នាក់ទៀត អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អ្នកជំងឺស្លាប់បាត់បង់ជីវិតនេះ មានអាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៧នាក់, ស្លាប់ចំនួន១១នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕