(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ធឿន ណារ៉ង អាយុ ៣៧ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមរដ្ឋបាលខេត្តកំពង់ចាម, អ្នកពាក់ព័ន្ធនឹងស្ត្រីនេះ ចំនួន ៩០នាក់ ក្នុងនោះអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន ១១នាក់ និងពាក់ព័ន្ធដោយប្រយោលចំនួន ៧៩នាក់។
រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងស្ត្រីខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈឈ្មោះ វ៉ាន់ សន លេខទូរស័ព្ទ ០៩៧ ៧៣៣ ២២៥៥ ឬ ០៨៥ ៤១ ៤៥ ៥៦។ ជាមួយគ្នានេះ សូអំពាវនាវ ដល់បងប្អូនដែលពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖