(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេង ដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមក។
បើតាមនាយឧត្តមសេនីយ៍ វង្ស ពិសេន សមិទ្ធផលធំធេងដែលសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលីកកម្ម ដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការណែនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពីមេបញ្ជាការគ្រប់លំដាក់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្ដាកង ឯកភាព៕
ខាងក្រោមនេះ ជាសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖