(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទើបរកឃើញកើតជំងឺកូវីដ ចំនួន៣នាក់នេះរួមមាន៖

* ទី១៖ ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ
* ទី២៖ ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាម្ដាយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
* ទី៣៖ ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ទាំង៣នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕