(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិមួយចំនួន ក្នុងមូលដ្ឋានស្រុកបាធាយ ក្រោយបិទមួយរយៈដោយសារប្រជាពលរដ្ឋមានកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News បញ្ជាក់ថា ភូមិដែលត្រូវបើកដំណើរការឡើងវិញ នៅស្រុកបាធាយនោះរួមមាន៖
* ភូមិតាំងក្រាំង ឃុំជាលា
* ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង
* ភូមិចុង និងភូមិសង្កើម ឃុំសំបូរ។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖