(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្តដំណើរការអាជីវកម្ម «ផ្សារបែកចាន» ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានឱ្យដឹងថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តោះអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លង រាលដាលជំងឺកូវីដ១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖