(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៥៣នាក់ ដែលបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀត។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ៕