(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦៥៥,៥៧៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧២,៥៨១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៣៤,២៨៥នាក់ (ស្លាប់ ៤៧,៨២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៣១,៤៦៧នាក់ (ស្លាប់ ១៨,៩៥៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៦២,១៩០នាក់ (ស្លាប់ ១,៨២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,០៣៥នាក់ (ស្លាប់ ៣,២១២នាក់)
* ថៃ ឆ្លងចំនួន ៩៦,០៥០នាក់ (ស្លាប់ ៥៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៥០៥នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ២១,៤៩៩នាក់ (ស្លាប់ ១៤៧នាក់)
* វៀតណាម ឆ្លងចំនួន ៣,៨១៦នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៩៨នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣២នាក់ (ស្លាប់ ៣នាក់)៕