(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន០៤ខ្នង ស្ថិតនៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីសម្រេចដដែល បានបញ្ជាក់ថា ការបិទខ្ទប់ទីតាំងផ្ទះទាង០៤ខ្នងខាងលើនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយបានឃើញឈ្មោះ សឿន សុខមាន ភេទស្រី ដែលមកពីរាជធានីភ្នំពេញ មានជាប់ព័ន្ធនឹងផ្ទះទាំង៤ខ្នងនេះ មានវិជ្ជមានជំងឺកូវីដ១៩ នាថ្ងៃទី១៦ ខែឧសភា ម្សិលមិញ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖