(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ ចំនួន ០៤នាក់ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងនោះមាន ១នាក់ ទើបត្រឡប់មកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ករណីវិជ្ជមានកូវីដ១៩ នៅឃុំតាសួស ស្ត្រីឈ្មោះ ងិន ស៊ីណា អាយុ ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ប្រូលែន កាត់ដេរសម្លៀកបំពាក់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមម៉ូតូកង់បី (PASSAPP) មកជិះរថយន្តឈ្នួលម៉ាក SANGYONG ពណ៌ស ស្លាកលេខ ភ្នំពេញ 2AJ-6763 នៅម្តុំច្បារអំពៅ រហូតដល់ផ្សារស្វាយជ្រុំ ត្រូវបានឪពុក និងពូ យកម៉ូតូមកទទួលបន្តទៅផ្ទះនៅភូមិស្វាយក្អែ ឃុំតាសួស។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានស្ម័គ្រចិត្តយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ០៣នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់បងប្អូនដែលបានធ្វើដំណើរតាមរថយន្តខាងលើនេះ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក នៅតាមទីតាំងប៉ុស្តិ៍យកសំណាកដែលនៅជិតផ្ទះ និងគិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សម្រាប់ករណីករណីវិជ្ជមានកូវីដ-១៩ នៅឃុំក្រោលគោរួមមាន៖ បានកើតទៅកុមារី អាយុ៦ឆ្នាំ រស់នៅភូមិឈួច ឃុំក្រោលគោ, កុមារី អាយុ ១៣ឆ្នាំ រស់នៅភូមិឈួច ឃុំក្រោលគោ និងស្ត្រីឈ្មោះ កា សារ៉ាត់ អាយុ៥៨ឆ្នាំ រស់នៅភូមិឈួច ឃុំក្រោលគោ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត បានសហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានយកវត្ថុវិភាគសំណាកលើកទី២ ចំពោះអ្នកកំពុងចត្តាឡីស័ក ដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បុរសឈ្មោះ សូត រ៉ា និងភរិយាឈ្មោះ រស់ ថា ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានជំងឺកូវីដ១៩។ ចំពោះអ្នកប៉ះពាល់ប្រយោលមានចំនួន ៣៤នាក់ ក្រុមការងារបានដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព៕
ខាងក្រោមបនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖