(តួកគី)៖ ករណីបំផ្ទុះគ្រាប់បែកផ្ទុកក្នុងរថយន្តដ៏សាហាវមួយ នៅកណ្តាលទីក្រុង Ankara ប្រទេសតួកគី, បណ្តាលឲ្យមនុស្ស២៧ស្លាប់ និងរបួស៧៥នាក់ នេះបើយោងតាមព័ត៌មាន​ Reuters ចេញផ្សាយ Update នៅយប់ជ្រៅចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះបើយោងតាមអាជ្ញាធរប្រទេសតួកគី ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

ការបាញ់ប្រហារក៏បានលឺសូរផងដែរ បន្ទាប់ពីមានការផ្ទុះគ្រាប់បែក, រថយន្តសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ទោះបីយ៉ាងណាគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ និងរបួសរងរបួសនោះទេ៕