(តូក្យូ)៖ យោងតាមព័ត៌មានថ្មីចុងក្រោយ បានបញ្ជាក់ឲ្យដឹងថា កម្រិតនៃការរញ្ជួយដី ៧,១រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃអង្គារ មិនឈានដល់កើតមានរលកយក្សស៊ូណាមិនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតមានការគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រវាយប្រហារប្រទេសជប៉ុន ប៉ុន្មានម៉ោងក្រោយមក មានសេចក្ដីរាយការណ៍ថា អាចនឹងបណ្ដាលឲ្យមាន រលកយក្សស៊ូណាមិកម្ពស់ ១ម៉ែត្រ ប៉ុន្តែក្រោយមកក៏មានព័ត៌មានបញ្ជាក់ថា មិនឈានដល់មានរលកយក្សស៊ូណាមិនោះទេ៕