(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ដែលជាអ្នកដំណើរមកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
អ្នកជំងឺកូវីដ១៩ទាំង២នាក់នោះ ទី១៖ឈ្មោះ ចាន់ រតនា អាយុ៣១ឆ្នាំ (ម្ដាយ) និងទី២៖ឈ្មោះ រិន ណារាជ អាយុ៨ឆ្នាំ (កូន)។ ពួកគេបានធ្វើដំណើរចេញពីខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទៅស្នាក់នៅផ្ទះផ្ទាល់ខ្លួន ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ៕