(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្មសិប្បកម្មកាត់ដែរមួយកន្លែងមានឈ្មោះ F Chang ស្ថិតនៅឃុំពាមជឺកង ស្រុកកងមាស។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រុមហ៊ុននេះ ត្រូវផ្អាករយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៕