(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀត។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកដែលជាសះស្បើយរួមមាន៖

* ទី១៖ លី សុថា ភេទប្រុស អាយុ ៣៣ឆ្នាំ
* ទី២៖ លី គុណ្ណា ភេទស្រី អាយុ១៧ឆ្នាំ
* ទី៣៖ លី ហួភេទប្រុសអាយុ១៨ឆ្នាំ
* ទី៤៖ នុត ស្រីឡៃ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិជើងពាធ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។

អ្នកទាំង៤នាក់មានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ និងឲ្យចេញញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅផ្ទះ៕