(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៦១៨,៣២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៩,៧៥៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០៣៣,៤២១នាក់ (ស្លាប់ ៥៥,៥៩៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៧២,២៣២នាក់ (ស្លាប់ ២៣,៩២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧១១,០០៦នាក់ (ស្លាប់ ៤,៦៣៧នាក់)
* ថៃ ឆ្លងចំនួន ២២៨,៥៣៩នាក់ (ស្លាប់ ១,៧៤៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៩,៩២៧នាក់ (ស្លាប់ ៣,២៦៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៤៧០នាក់ (ស្លាប់ ៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ៤៤,៧១១នាក់ (ស្លាប់ ៤៧៥នាក់)
* វៀតណាម ឆ្លងចំនួន ១៣,៩៤៧នាក់ (ស្លាប់ ៧០នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៧៦នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៦នាក់ (ស្លាប់ ៣នាក់)៕