(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្ថែមទុនវិនិយោគជាង១០លានដុល្លារទៀត ធ្វើឲ្យទុនវិនិយោគសរុបរបស់ក្រុមហ៊ុនកើនឡើងលើស ៥០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពផលិតភេសជ្ជៈ ក្រោយតម្រូវការទីផ្សារលើភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស មានការកើនឡើង។
ការវិនិយោគបន្ថែមនេះ គឺទៅលើការបំពាក់ម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយ ផ្គត់ផ្គង់ដោយ ក្រុមហ៊ុនអាល្លឺម៉ង Krones ដែលមានសមត្ថភាពផលិតភេសជ្ជៈប៉ូវម្លាំង វើក និងទឹកក្រូច អាយស៍ បានបរិមាណខ្ពស់ និងរហ័សជាងមុន។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សម្រេចវិនិយោគបន្ថែមលើម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗ ក្នុងការបង្កើនសមត្ថភាពផលិតភេសជ្ជៈ ដើម្បីផ្គត់ផ្គងឲ្យគ្រប់តម្រូវការទីផ្សារ ជាពិសេសផលិតភេសជ្ជៈ ដែលមានគុណភាពអនាម័យខ្ពស់ជូនអតិថិជន»៕