(ភ្នំពេញ)៖ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ជាសាលាដែលផ្តល់នូវចំណេះដឹងទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មេត្តយ្យដល់ទីថ្នាក់ទី១២ និងភាសាអង់គ្លេស ពីកម្រិតមត្តេយ្យដល់កម្រិតទី១២ ព្រមទាំងថ្នាក់ភាសាអង់គ្លេសសម្រាប់ជំនាញស្តាប់ និងនិយាយ រួមទាំងវគ្គបណ្តុះបណ្តាលកុំព្យូទ័រគ្រប់ជំនាញ។

សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ មានចក្ខុវិស័យចម្បងគឺចូលរួមចំណែក កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជាទាំងមូល ឲ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង ចំណេះធ្វើ និងសីលធម៌ជាមូលដា្ឋន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ត្រូវបានក្រសួងអប់រំ យុវវជន និងកីឡា ទទួលស្គាល់គុណភាពអប់រំ ថាបានអនុវត្តទៅតាមស្ដង់ដារអប់រំបានល្អ លើសពីនេះ អាណាព្យាបាលសិស្ស ក៏បានស្ងើចសរសើរទៅលើការផ្ដល់ចំណេះដឹង និងវិន័យ៕

សម្រាប់ព័ត៌មានបន្ថែមៈ 077 88 6666 / 087 88 6666 / 097 88 66666
Website: www.abii.edu.kh
Email: [email protected]
Facebook: American Bridge International School & Institute