(ព្រៃវែង)៖ នៅខេត្តព្រៃវែង គិតត្រឹមម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១២០នាក់ តាមរយៈការធ្វើតេស្តរហ័ស និងជាសះស្បើយ១២នាក់ ព្រមទាំងស្លាប់២នាក់ផងដែរ។
នេះបើយោងតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យសាលាខេត្តព្រៃវែងបានប្រាប់ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងសរុបចំនួន២១៧១នាក់ ជាសះស្បើយចំនួន១៣៧២នាក់ កំពុងព្យាបាល៧៦៤នាក់ និងស្លាប់៣៥នាក់ផងដែរ។
ជាមួយគ្នានេះដ្ឋបាលខេត្តព្រៃវែង ក៏នៅតែអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕