(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ថែមទៀត ខណៈព្យាបាលជាសះស្បើយចំនួន៥នាក់ និងចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្តផ្សារទីរួមស្រុកសង្គមថ្មី និងផ្អាកការធ្វើអាជីវកម្មផ្ទះសំណាក់សោភ័ណ្ឌ សិរីរចនា នៅស្រុកជាំក្សាន្តផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១២នាក់ គឺអ្នកជំងឺចំនួន ៣នាក់ បានរកឃើញនៅថ្ងៃទី១០ និង៩នាក់ទៀតរកឃើញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន ២២៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៧៦នាក់ កំពុងសម្រាកព្យាបាលចំនួន១៥១នាក់ទៀត និងស្លាប់បាត់បង់ជីវិតម្នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖