(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចបិទខ្ទប់ចំណុចវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ រហូតដល់មានការចេញសេចក្តីសម្រេចថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីសម្រេចបានឱ្យដឹងថា ការចេញសេចក្តីសម្រេចនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖