(ភ្នំពេញ)៖ អគ្គិភ័យមួយបានកំពុងឆេះឃ្លាំងរថយន្តក្រុងវិរៈប៊ុនថានមួយកន្លែងយ៉ាងសន្ធោរសន្ធៅ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ កម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងជួយអន្តរាគមន៍។