(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៣២៥,៣១៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤៨,១០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៤០៩,៦៥៨នាក់ (ស្លាប់ ៩៤,១១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៨៨,៩៦៥នាក់ (ស្លាប់ ២៧,៨៨៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,១១៣,២៧២នាក់ (ស្លាប់ ៩,០២៤នាក់)
* ថៃ ឆ្លងចំនួន ៦១៥,៣១៤នាក់ (ស្លាប់ ៤,៩៩០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៩៩,១៨៥នាក់ (ស្លាប់ ៩,៣៣៤នាក់)
* វៀតណាម ឆ្លងចំនួន ១៥០,០៦០នាក់ (ស្លាប់ ១,៣០៦នាក់)
* កម្ពុជា ឆ្លងចំនួន ៧៧,២៤៣នាក់ (ស្លាប់ ១,៣៩៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៩៨១នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៦,២៩៩នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៧នាក់ (ស្លាប់ ៣នាក់)៕