(ទ្រីប៉ូលី)៖ កងកម្លាំងការពារដែនសមុទ្ររបស់ប្រទេសលីប៊ី បានអះអាងថាមានសាកសពជនភៀសខ្លួន ចំនួន១២នាក់ បានអណ្តែតមកទើរលើឆ្នេរសមុទ្រ Garabulli ដែលមានចម្ងាយ ៧៥ គីឡូម៉ែត្រពីភាគខាងកើត រដ្ឋធានីទ្រីប៉ូលី។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦។
មន្ត្រីការពារដែនសមុទ្រមួយរូបឈ្មោះ Abdullatif Al-Munser បាននិយាយថា «ជនភៀសខ្លួនទាំង នោះទំនងជាបានព្យាយាមធ្វើដំណើរទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី ដើម្បីសុំសិទ្ធិជ្រក កោណបន្តនៅតំបន់អឺរ៉ុប។ ទូកដែលដឹកពួកគេនោះ បានលិចប៉ុន្មានថ្ងៃមកហើយ តែសាកសពអ្នកបាត់ខ្លួន ទើបតែអណ្តែតលើដែនសមុទ្រមេឌីទែរ៉ាណេ មកទើរលើឆ្នេរសមុទ្រលីប៊ី កាលពីល្ងាចថ្ងៃសុក្រ»។
គួរបញ្ជាក់តាមរដ្ឋមន្ត្រីការពារជាតិបារាំងបានប្រកាសថា ជនភៀសខ្លួនជិត ៨០០,០០០នាក់ បាននិងកំពុង តែរង់ចាំនៅតាមឆ្នេរសមុទ្រប្រទេសលីប៊ី ដើម្បីត្រៀមធ្វើដំណើរឆ្ពោះមកសុំសិទ្ធិជ្រកកោណនៅអឺរ៉ុប។ គ្រាន់តែនៅដើមឆ្នាំ ២០១៦ នេះមានជនភៀសខ្លួន ១០០,០០០នាក់ទៅហើយ បានធ្វើដំណើរឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ មកអឺរ៉ុប៕