(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមិនមានករណីជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៧ ខែសីហានេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥០៦នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២នាក់, ជាសះស្បើយចំនួន ៤៥០នាក់ ស្លាប់ចំនួន ៤នាក់ និងកំពុងព្យាបាលចំនួន ៥២នាក់ទៀត៕
ខាងក្រោមនេះ ជាលិខិតបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង៖