(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យតែងតាំងអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈផងដែរ ដោយក្នុងនោះ លោក យក់ ប៊ុនណា ជាអនុប្រធានប្រចាំការ និងអនុប្រធានចំនួន៤រូប រួមទាំងសមាជិកសរុបចំនួន៣៤រូបផ្សេងទៀត៕