(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៥០៩,០៤២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨៣,៧០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៨០៤,៩៤៣នាក់ (ស្លាប់ ១១៥,០៩៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧១៣,៣០២នាក់ (ស្លាប់ ២៩,៨៣៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៣៦៣,៦៨៣នាក់ (ស្លាប់ ១១,៩៦៨នាក់)
* ថៃ ឆ្លងចំនួន ៨៦៣,១៨៩នាក់ (ស្លាប់ ៧,១២៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៤៨,១៨៦នាក់ (ស្លាប់ ១២,៨៧៩នាក់)
* វៀតណាម ឆ្លងចំនួន ២៥៥,៧៤៨នាក់ (ស្លាប់ ៥,០៨៨នាក់)
* កម្ពុជា ឆ្លងចំនួន ៨៤,២៦២នាក់ (ស្លាប់ ១,៦៥៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,០៦១នាក់ (ស្លាប់ ៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ៩,៦៦៨នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៥៩៨នាក់ (ស្លាប់ ៣នាក់)។