(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៣៨០,២៦៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣០,៦៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១២៣,៦១៧នាក់ (ស្លាប់ ១៣៥,៤៦៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,០៦១,០៨៤នាក់ (ស្លាប់ ៣៤,០៦២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨២៤,៤៣៩នាក់ (ស្លាប់ ១៧,៨៨៣នាក់)
* ថៃ ឆ្លងចំនួន ១,២៦៥,០៨២នាក់ (ស្លាប់ ១២,៦៣១នាក់)
* វៀតណាម ឆ្លងចំនួន ៥១១ ,១៧០នាក់ (ស្លាប់ ១២,៧៩៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤១២,៥៨៧នាក់ (ស្លាប់ ១៥,៧៩៥នាក់)
* កម្ពុជា ឆ្លងចំនួន ៩៤,៨៣៩នាក់ (ស្លាប់ ១,៩៥០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៨,៤៦៩នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,៧៦១នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,២១៩នាក់ (ស្លាប់ ១៤នាក់)៕