(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៦១នាក់, អ្នកជំងឺចំនួន ៤១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៧នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៩៥,៣០០នាក់, អ្នកជាសះស្បើយសរុបចំនួន ៩០,៦៨៤នាក់, ស្លាប់សរុបចំនួន១,៩៥៧នាក់៕