(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាំពាក្យរាជរដ្ឋាភិបាល នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៅវេលាម៉ោង ១១:០០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។
លោក ផៃ ស៊ីផាន បានអះអាងនៅលើ Facebook ថា ការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នោះ ពិភាក្សាលើប្រធានបទស្តីពី៖ «តួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យតាមក្រសួងស្ថាប័ន និងរាជធានី-ខេត្ត»៕