(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី គំរូឡាបិល «វិធានសុវត្ថិភាពទេសចរណ៍» សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដោយបានប្រគល់សិទ្ធិជូនរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកពិនិត្យ និងសម្រេចផ្ដល់ឡាបិលវិធានសុវត្ថិភាពទេសចរណ៍។
គំរូឡាបិល «វិធានសុវត្ថិភាពទេសចរណ៍» សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងនោះ រួមមាន៖
១៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍»។
២៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍»។
៣៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍»។
៤៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍»។
៥៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក»។
៦៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក»។
៧៖ ឡាបិល «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការីទេសចរណ៍ក្នុងស្រុក»។
ខាងក្រោមនេះជាសេចក្តីជូនដំណឹង និងគំរូឡាបិល «វិធានសុវត្ថិភាពទេសចរណ៍» សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍៖