(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស និងលោកស្រី ហ៉ឹម ច្រឹម ព្រមទាំងសហការី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ចៅ ភារុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៤៥គ្រួសារ មក ពី៤ភូមិ ក្នុងសង្កាត់កោះតូច។
ពិធីសំណេះសំណាលខាងលើ ធ្វើឡើងនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដោយមានការចូលរួមលោក លេង វិបុល ប្រធានគណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងបូកគោ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ចៅ ភារុណ ដោយប្រកាន់យកតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដី មិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាតខាងជីវភាព របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩នេះ។
លោក មាស ប៊ុនឡី បានក្រើនរំលឹក និងអំពាវនាវឱ្យពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឲ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។
ទន្ទឹមនេះលោកបានកោតសរសើរ ដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ បានគ្រប់គ្រងរាល់សភាពការណ៍ បានល្អប្រសើរ ទាំងសភាពការណ៍នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសមិទ្ធផលនៃការអភិវឌ្ឍន៍នានា ដែលគណបក្សប្រជាជនសម្រេចជូនជាតិនិងប្រជាជន។ ជាពិសេសស្ថិតក្នុងស្ថានភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាន់ជំហរដ៏ត្រឹមត្រូវឈ្លាសវៃ ចាត់ទុកគោលនយោបាយ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ ដើម្បីការពារសុខមាលភាព អាយុជីវិតប្រជាជន និងការបង្កើនភាពស៊ាំក្នុងសហគមន៍ សំដៅឈានទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃជំងឺកូវីដ១៩នេះ។
លោកបានលើកថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានឣភិវឌ្ឍប្រទេសឲ្យ រីកចំរើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងទទួលបាននូវសុខសន្តិភាពយ៉ាងពេញ លេញទូទាំងប្រទេស ដោយសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ច ក្នុងពេលជួបប្រទះបញ្ហាផ្សេងៗដោយមិនព្រងើយកន្តើយឡើយ។ ប្រទេសជាតិរីកចំរើន ដោយសារមានសុខសន្តិភាព ហើយសន្តិភាពនេះមិនមានបានមកដោយងាយៗ នោះទេ គឺបានមក ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ព្រមទាំងឣាយុជីវិតផងដែរ ដើម្បីបុព្វហេតុប្រទេសជាតិនិងមាតុភូមិ និងដើម្បីទទួលបាននូវសុខសន្តិភាព ដូច្នេះ យើងទាំងឣស់គ្នា ត្រូវតែដឹងគុណដល់សន្តិភាព ហេតុនេះយើង ត្រូវតែការពារសន្តិភាពឲ្យបាន ដោយកំុឣោយជនណាម្នាក់មកបំផ្លាញសន្តិភាពនេះបានឡើយ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋទាំង ៤៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖
*អង្គរ ២៥kg, មី១កេស, ត្រីខ ១យួរ, ឣាវ មួក និងថវិកា ៥មុឺនរៀល។
*ប្រគេនព្រះសង្ឃគង់នៅវត្ត ព្រែកឣំពិល ឣង្ក១០០kg, ត្រីខ ២យួរ, មី២កេស និង បច្ច័យ ២សែនរៀល។
*កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះតូច ចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបាន ឣង្ក ២៥kg, មី១កេស, ត្រីខ១យួរ និងថវិកា ៥មុឺនរៀល។
*ឧបត្ថម្ភសាលាក្រុងបូកគោ អង្ករ ១តោន និងថវិកា ៦០ម៉ឺនរៀល។
*ឧបត្ថម្ភសាលាសង្កាត់កោះតូច អង្ករ ១តោន និងថវិកា៦០ម៉ឺនរៀល៕